គ្រូពេទ្យបារាំង បង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំ ភូមិហ្វ្រង់កូហ្វូនី និងកោតសរសើរកម្ពុជា ដែលគាត់ចាត់ទុកដូចជាផ្ទះទី២ (Video inside)
14-11-2026 18:53
(ភ្នំពេញ)៖ លោកស្រី ម៉ារីយ៉ុង ឌូរ៉ង់ (Marion Durant) គ្រូពេទ្យវះកាត់ផ្នែកទ្រូងជនជាតិបារាំង បានបង្ហាញចំណាប់អារម្មណ៍ចំពោះភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ដោយចាត់ទុកថា ជាកន្លែងដ៏អស្ចារ្យសម្រាប់ជួបជុំអ្នកចូលរួមមកពីបណ្តាប្រទេសនានា ស្វែងយល់ពីវប្បធម៌ និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា។
លោកស្រីបានឱ្យដឹងថា លោកស្រីបានមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ អស់រយៈពេល១៣ឆ្នាំមកហើយ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា។ អ្វីដែលធ្វើឱ្យលោកស្រីស្រឡាញ់កម្ពុជា គឺភាពរួសរាយរាក់ទាក់ ការស្វាគមន៍យ៉ាងកក់ក្តៅ និងអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនរាល់ពេលដែលបានមកដល់ប្រទេសនេះ។
លោកស្រីក៏បានកោតសរសើរចំពោះការរៀបចំភូមិហ្វ្រង់កូហ្វូនី ដែលបានបង្កើតឱកាសជួបជុំ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ជាពិសេសលើវិស័យសុខាភិបាល និងការអប់រំ។
សូមទស្សនាវីដេអូខាងក្រោម៖
