FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ កម្ពុជារំពឹងទទួលបានសមិទ្ធផលធំៗលើវិស័យការទូត នយោបាយ និងសេដ្ឋកិច្ច តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Video inside)

14-11-2026 17:06

(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងទំនាក់ទំនងការទូត និងទាក់ទាញឱកាសសេដ្ឋកិច្ចថ្មីៗ។

លោកស្រីបានបញ្ជាក់ថា ក្នុងឱកាសនេះ កម្ពុជាបានរៀបចំភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ដែលមានពន្លាជាតិចំនួន៧៣ និងស្តង់ពិព័រណ៍ចំនួន១៣០ ដើម្បីបង្ហាញពីវប្បធម៌ សិល្បៈ ទេសចរណ៍ និងផលិតផលរបស់កម្ពុជា ព្រមទាំងប្រទេសជាសមាជិក។

ចំពោះវិស័យការទូត និងនយោបាយ កម្ពុជារំពឹងប្រើប្រាស់វេទិកាអន្តរជាតិនេះ ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងគោលនយោបាយរបស់ខ្លួន ជាពិសេសការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។

ដោយឡែក ផ្នែកសេដ្ឋកិច្ច ក៏មានការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងបារាំង ព្រមទាំងរៀបចំវេទិកាសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗ។

លោកស្រីបានបង្ហាញជំនឿថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖