សន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ ត្រូវបានបិទបញ្ចប់, រដ្ឋ និងរដ្ឋាភិបាល៨១ប្រទេសបានចូលរួម
14-11-2026 17:00
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ត្រូវបានបិទបញ្ចប់ហើយ ដែលមានតំណាងរដ្ឋ និងរដ្ឋាភិបាលចំនួន៨១ប្រទេសចូលរួម។ កិច្ចប្រជុំនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី២៨ (48e CMF)។
