ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦, បើកកិច្ចពិភាក្សាពីឱកាសវិនិយោគនៅក្នុងទីផ្សារហ្វ្រង់កូហ្វូនី និងអាស៊ាន
14-11-2026 16:43
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបើកកិច្ចពិភាក្សាពីឱកាសវិនិយោគនៅក្នុងទីផ្សារហ្វ្រង់កូហ្វូនី និងអាស៊ាន។
វេទិកាឱកាសវិនិយោគនៅក្នុងទីផ្សារហ្វ្រង់កូហ្វូនី និងអាស៊ាន គោលបំណងដើម្បីបង្ហាញនិន្នាការម៉ាក្រូសេដ្ឋកិច្ច ការលើកទឹកចិត្តតាមបទប្បញ្ញត្តិ និងឱកាសវិនិយោគរបស់វិស័យឯកជន ដែលភ្ជាប់កម្ពុជានិងអាស៊ាន ទៅនឹងទីផ្សារពិភពលោកហ្វ្រង់កូហ្វូនី។
នៅក្នុងកិច្ចពិភាក្សានេះអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក Nicolas HOLLANDERS អគ្គនាយកប្រតិបត្តិ BRED Bank Cambodia។
វេទិកានេះ ចែកចេញ២ផ្នែក ដែលផ្នែកទី១ អ្នកសម្របសម្រួលវេទិកានេះ គឺលោក Sébastien CLOUET ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង BRED Bank Cambodia និងមានវាគ្មិន លោក Yuan LIU នាយកគ្រប់គ្រង និងប្រធានប្រចាំប្រទេស TotalEnergies, លោកស្រី Julie KÉO ប្រធានផ្នែកទំនាក់ទំនងកម្ពុជា-អឺរ៉ុប DFDL Cambodia, លោកស្រី Nguyen Thi Phuong Ha នាយកគ្រប់គ្រង Annam Group និងលោក Julien BERT អគ្គនាយកប្រតិបត្តិ Cambodia Airports។
ផ្នែកទី២៖ អ្នកសម្របសម្រួល៖ លោក Soreasmey KE BIN អគ្គនាយកប្រតិបត្តិ Confluences និងមានវាគ្មិន លោក Jean-Guy AFRIKA អគ្គនាយកប្រតិបត្តិ Rwanda Development Board, លោកស្រី Mélissa PROPHETE នាយិកាសេវាកម្មនាំចេញ Investissement Québec និងមានតំណាងប្រទេសរូម៉ានី និងតំណាងប្រទេសម៉ូរីស៕









