FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសារព័ត៌មាន Fresh News ត្រូវបានជ្រើសរើសជាពិសេសដើម្បីចូលរួមក្នុងសន្និសីទជាមួយថ្នាក់ដឹកនាំនៅ APEC MEDIA CENTER.

14-11-2026 16:15

(សិនជិន)៖ អ្នកសារព័ត៌មាន Fresh News ត្រូវបានជ្រើសរើសជាពិសេសដើម្បីចូលរួមក្នុងសន្និសីទជាមួយថ្នាក់ដឹកនាំនៅ APEC MEDIA CENTER ជាមួយថ្នាក់នាំសំខាន់ៗនៃទីក្រុង សិនជិន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នៅក្នុងចំណោមអ្នកសារព័ត៌មាន៣០នាក់ កញ្ញា ថាន រស្មី អ្នកសម្របសម្រួលតុមូលនយោបាយ Fresh Talk ត្រូវបានអ្នកដឹកនាំកម្មវិធីសិក្ខាសាលា «សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ជ្រើសរើសម្នាក់ក្នុងចំណោមអ្នកសារព័ត៌មាន ៧នាក់ ចូលរួមក្នុងសន្និសីទសារព័ត៌មាន អំពីការរៀបចំ និងដាក់ឱ្យដំណើរការមណ្ឌលព័ត៌មាន Media Center សម្រាប់ដំណើរការផ្ដល់ព័ត៌មាន នៅកិច្ចប្រជុំកំពូល APEC នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ២០២៦.ខាងមុខ។

វាគ្មិននៅក្នុងសន្និសីទនោះមានដូចជា៖ លោក Wang Xi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំខេត្ត Guangdong ព្រមទាំងជាអនុប្រធាន និងជានាយកការិយាល័យនៃក្រុមដឹកនាំការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ APEC របស់ខេត្ត Guangdong ។ លោក Li Yun អនុប្រធានក្រុមដឹកនាំការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ APEC របស់ខេត្ត Guangdong និងជាអភិបាលក្រុង Shenzhen ។ លោក Ma Wenfeng អគ្គនាយកនៃមន្ទីរកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្ត Guangdong ។ លោក Gong Zhenzhi អគ្គនាយកនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ខេត្ត Guangdong ។ លោកស្រី Zhang Feimeng អគ្គនាយកនៃមន្ទីរពាណិជ្ជកម្មក្រុង Shenzhen និងលោក Xia Lei អគ្គនាយករងនៃមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រុង Shenzhen ។

នៅក្នុងចំណោមអ្នកសារព័ត៌មាន ៧នាក់នោះ កញ្ញា ថាន រស្មី តំណាងឱ្យបណ្ដាញព័ត៌មាន Fresh News និងប្រទេសកម្ពុជា ព្រមជាមួយអ្នកសារព័ត៌មានមកពីប្រទេស ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម ថៃ និងប្រទេសហ្វីជី ព្រមជាមួយអ្នកសារព័ត៌មានចិន ជាច្រើនរូបទៀត។

សូមជម្រាបថា បណ្ដាញព័ត៌មាន Fesh News ត្រូវបានសមាគមការទូតសាធារណៈចិន (CPDA) អញ្ជើញឲ្យចូលរួមសិក្ខាសាលា «សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិនៃប្រទេសចិន (CIPCC) នៅប្រទេសចិន ដែលមានអ្នកព័ត៌មានប្រមាណ៣០នាក់ចូលរួម និងមកពី១៣ប្រទេស នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦៕