FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាសប្បុរសធម៌ប្រចាំឆ្នាំ២០២៦ ចំនួន ១៥០០០០ដុល្លារ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

14-11-2026 15:56

(ភ្នំពេញ)៖ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រី ហុង ដានី អគ្គនាយិកាក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងខណៈដែល លោកជំទាវអគ្គនាយិកាដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំ ចំនួន ១៥០ ០០០ដុល្លារអាម៉េរិក មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលធ្វើឡើងនៅមន្ទីរគន្ធបុប្ផាជិតវត្តភ្នំ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រងទាំងអស់នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ហុង ដានី អគ្គនាយិកា ក្នុងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀរគរថវិកាសប្បុរសធម៌បរិច្ចាគប្រចាំឆ្នាំ២០២៦ ចំនួន ១៥០ ០០០ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

សូមជម្រាបជូនថា នេះជាលើកទី៦ ហើយ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay