សមាគមកាយឫទ្ធិនារីកម្ពុជា នាំយកស្នាដៃសមាជិកាចូលរួមតាំងពិព័រណ៍ នៅភូមិហ្វ្រង់កូហ្វូនី បង្ហាញសមត្ថភាពកុមារី និងយុវតីខ្មែរ (Video inside)
14-11-2026 15:49
(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជា បាននាំយកស្នាដៃ និងផលិតផលដែលបង្កើតឡើងដោយសមាជិកាខ្លួន មកដាក់តាំងបង្ហាញនៅភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពច្នៃប្រឌិត និងស្នាដៃរបស់កុមារី និងយុវតីខ្មែរ។
កញ្ញា ឡាយ គីមឡាង សមាជិកាសកម្មនៃសមាគមកាយឫទ្ធិនារីសាខាខេត្តកណ្តាល បានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយពីសកម្មភាព និងស្នាដៃរបស់សមាគម ព្រមទាំងបង្ហាញពីសមត្ថភាព និងភាពប៉ិនប្រសប់របស់កុមារី និងយុវតីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗ និងអភិវឌ្ឍជំនាញរបស់ខ្លួន៕
សូមទស្សនាវីដេអូខាងក្រោម៖










