ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញ ការពារសន្ដិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ និងអន្ដរជាតិ ដែលទស្សនាភូមិហ្វ្រង់កូហ្វូនី
13-11-2026 21:45
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យការងារពារសន្តិសុខ សុវត្ថិភាព ខណៈដែលកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដាក់ពង្រាយ ចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ដែលអញ្ជើញមកទស្សនា លេងកម្សាន្ត រីករាយនៃការតាំងពិព័រណ៍ក្នុងថ្ងៃដំបូង នៅភូមិហ្វ្រង់កូហ្វូនី ព្រឹត្តិការណ៍អម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
«ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ៕

















































