ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១
13-11-2026 21:33
(ភ្នំពេញ)៖ នៅយប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គសព្វព្រះរាជហឫទ័យរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូនលោក ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីប្រទេសរវ៉ាន់ដា និងលោកជំទាវ Jeannette KAGAME ស្រ្តីទី១ប្រទេសរវ៉ាន់ដា ព្រមទាំងគណៈប្រតិភូ។
ព្រះរាជពិធីនេះ បានរៀបចំឡើងក្នុងព្រះបរមរាជវាំងចតុមុខមង្គល ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត៕










