អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
13-11-2026 17:51
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា បានជួបប្រជុំទ្វេភាគី ដោយបានជជែកលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឱ្យកាន់តែល្អប្រសើរ។
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនោះទៅ សម្តេចមហាបវរធិបតី និងលោកប្រធានាធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សារណៈចំនួន៣រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។
២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។
៣៖ កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕




















