FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាទិដ្ឋភាពថ្ងៃទី១ នៃការតាំងពិព័រណ៍ភូមិហ្រ្វង់កូហ្វូនី

13-11-2026 17:36

(ភ្នំពេញ)៖ ទស្សនាទិដ្ឋភាពថ្ងៃទី១ នៃការតាំងពិព័រណ៍ភូមិហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងផលិតផលសម្បូរបែបពីបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំង។

ព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ភូមិហ្រ្វង់កូហ្វូនីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានប្រមូលផ្តុំស្តង់ពិព័រណ៍ជាច្រើន ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ភាពចម្រុះនៃវប្បធម៌ និងសក្តានុពលទេសចរណ៍របស់ប្រទេសនីមួយៗ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានស្វែងយល់ និងទទួលបទពិសោធន៍ថ្មីៗ។

សូមអញ្ជើញទស្សនាទិដ្ឋភាពមួយចំនួននៃពិព័រណ៍ភូមិហ្រ្វង់កូហ្វូនី នាថ្ងៃដំបូងនេះ!