រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគអន្តរជាតិកេបិក
13-11-2026 17:34
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Mr. Hubert Bolduc ប្រធាននៃការវិនិយោគអន្តរជាតិកេបិក Québec International (IQI) និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលពីជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
ជំនួបនាឱកាសនេះធ្វើឡើងក្នុង គោលបំណងពិនិត្យពិភាក្សាអំពីការងារអាទិភាពរបស់ក្រសួងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ចែករំលែកចំណេះដឹង និងភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលនឹងចូលរួមចំណែកដល់ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

















