FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំប្រតិភូនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ចូលរួមសន្និបាតគ្រឿងញៀនអន្តរជាតិលើកទី១៤ នៅសាធារណរដ្ឋកូរ៉េ

13-11-2026 10:15

(ភ្នំពេញ)៖ ដោយទទួលបានការឯកភាពពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំគណៈប្រតិភូនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសន្និបាតគ្រឿងញៀនជាអន្តរជាតិលើកទី១៤ (International Conference on Narcotics)។

សន្និបាតដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយនគរបាលជាតិ សាធារណរដ្ឋកូរ៉េ (KNPA) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ក្នុងសន្និបាតនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាបញ្ហាសកល៕