FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃទី១៦ ខែវិច្ឆិកា អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ អាចអញ្ជើញទៅទទួលសេវាពន្ធដារ នៅទីតាំងអគារអគ្គនាយកដ្ឋានពន្ធដារចាស់ នៅមហាវិថីសហព័ន្ធរុស្ស៊ី !

13-11-2026 10:02

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីមួយចំនួនជុំវិញអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅសង្កាត់ជ្រោយចង្វារ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ក្នុងន័យនេះ ដើម្បីសម្រួលដល់ការផ្តល់សេវាជូនអ្នកជាប់ពន្ធក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំខាងលើ អគ្គនាយកដ្ឋានពន្ធដារ សូមឱ្យបងប្អូនដែលមានតម្រូវការសេវាពន្ធដារ អាចអញ្ជើញមកទទួលសេវានៅទីតាំងអគារអគ្គនាយកដ្ឋានពន្ធដារចាស់ ដែលមានអាសយដ្ឋានស្ថិតនៅអគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការផ្តល់សេវាជូនអ្នកជាប់ពន្ធនៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៣៣៣ វិថីពន្ធដារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅ ពេញលេញជាធម្មតាវិញចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្រាប់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការ ទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់តាមរយៈទូរស័ព្ទលេខ ១២៧៧ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ (GDT Live Chat) រៀងរាល់ម៉ោងធ្វើការ៕