កម្មវិធីទូរសព្ទដៃ FrancoTech 2026 ផ្តល់ភាពងាយស្រួល ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ !
13-11-2026 09:39
(ភ្នំពេញ)៖ កម្មវិធីទូរសព្ទដៃ FrancoTech 2026 ឥឡូវនេះអាចទាញយកបានតាមរយៈ App Store និង Google Play ហើយ!
កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលរួមព្រឹត្តិការណ៍ FrancoTech 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមអាចមើលកាលវិភាគកម្មវិធី ស្វែងយល់ពីអ្នកតាំងពិព័រណ៍ ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងអ្នកចូលរួមផ្សេងទៀត ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ។
* សូមជម្រាបជូនថា៖
កម្មវិធីនេះអាចប្រើប្រាស់បានសម្រាប់តែអ្នកដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ FrancoTech 2026 រួចរាល់ប៉ុណ្ណោះ។ ដើម្បីចូលប្រើប្រាស់កម្មវិធី សូមប្រើប្រាស់ អាសយដ្ឋានអ៊ីមែលដែលលោកអ្នកបានប្រើក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ FrancoTech។
* ទាញយកកម្មវិធី
App Store (iOS): https://go.gov.kh/mptc/francotech-ios
Google Play (Android): https://go.gov.kh/mptc/francotech-android
