FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី

12-11-2026 21:54

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី និងជាប្រធានប្រតិបត្តិ នៃសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនាឱកាសនេះមានគោលបំណងការស្វែងរកដៃគូអាជីវកម្មរវាងក្រុមហ៊ុនរូម៉ានី និងដៃគូកម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕