FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តមណ្ឌលគិរី រៀបចំការប្រណាំងទូករយៈពេល៣ថ្ងៃ

12-11-2026 21:28

(មណ្ឌលគិរី)៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក គង់ គឹមនី អភិបាលខេត្តនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ កីឡាករ-កីឡាការិនី ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា នៅបរិវេណទំនប់សែនសុខដុម ក្រុងសែនមនោរម្យ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងពរជ័យពីវត្ថុស័ក្តិសិទ្ធិ ដើម្បីឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។

នៅក្នុងពិធីនេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏សូមគោរពអញ្ជើញ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញមកចូលរួមទស្សនា និងកម្សាន្តក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ នៅលើទឹកដីខេត្តមណ្ឌលគិរីផងដែរ៕