សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ឈួន ផាន់នី ជាអភិបាលរងខេត្តតាកែវ
12-11-2026 21:07
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ឈួន ផាន់នី ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបថា លោក ឈួន ផានី ជាអតីតអភិបាលស្រុកទ្រាំង ក្រោយមកលោកត្រូវផ្ទេរមកបម្រើការងារនៅរដ្ឋបាលខេត្តតាកែវមួយរយៈ ទើបពេលនេះទទួលបានការតែងតាំងជាអភិបាលរងខេត្ត៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖



