FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវជំហានទី២ ក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន សម្រាប់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ

12-11-2026 19:53

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ សម្រាប់អតីតពលករខ្មែរ ១០,០០០នាក់បន្ថែមទៀត ដែលត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីជំហានទី១ សម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់។

ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីប្រែក្លាយបទពិសោធន៍ការងារ និងចំណេះជំនាញជាក់ស្ដែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចជួយឱ្យបងប្អូនពលករ ទទួលបានការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។

ចង់ដឹងថាតើដំណើរការនឹងប្រព្រឹត្តិទៅយ៉ាងដូចម្តេច សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង Fresh News ជាមួយអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដូចតទៅ៖