សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងអភិបាលស្រុករវៀង, លោក ទិត សុខាម ជំនួសលោក ហោ ប៊ុនហួរ
12-11-2026 19:44
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ហោ ប៊ុនហួរ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុករវៀង ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តព្រះវិហារ និងតែងតាំងលោក ទិត សុខាម ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករវៀង ខេត្តព្រះវិហារ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ខាងក្រោមនេះជាអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងថ្មី៖




