អនុរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
12-11-2026 16:35
(ភ្នំពេញ)៖ លោកស្រី Ivanka Tasheva អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប៊ុលហ្គារី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ។
សាធារណរដ្ឋប៊ុលហ្គារី គឺជាសមាជិកពេញសិទ្ធិដ៏សកម្មមួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ចាប់តាំងពីឆ្នាំ១៩៩៣ មក ហើយតែងតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងមហាគ្រួសារហ្វ្រង់កូហ្វូនី៕



