FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

⁨CoolApp បន្តបញ្ចេញកំណែថ្មីទៀតលើ App Store ដោយពង្រឹងមុខងារតាមដានដំណឹងលើអេក្រង់ឆានែល

12-11-2026 16:34

(ភ្នំពេញ)៖ កម្មវិធីទំនាក់ទំនង និងខលរបស់កូនខ្មែរ CoolApp បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកំណែថ្មី Version (73) នៅលើ App Store ដោយផ្តោតសំខាន់លើការបន្ថែមមុខងារបង្ហាញការជូនដំណឹង អំពីការ Comment នៅលើឆានែលដោយផ្ទាល់ (Show Channel notification in channel) ដើម្បីផ្តល់ភាពងាយស្រួលបំផុតដល់អ្នកប្រើប្រាស់ក្នុងការតាមដានរាល់សកម្មភាព និងដំណឹងថ្មីៗ។ ការអាប់ដេតនេះ ត្រូវបានរចនាឡើងដើម្បីលើកកម្ពស់បទ ពិសោធន៍អន្តរកម្ម និងការទទួលបានព័ត៌មានឱ្យកាន់តែរហ័សទាន់ចិត្ត។

តាមរយៈមុខងារថ្មី «Show Channel Notification in Channel» នេះ អ្នកប្រើប្រាស់អាចមើលឃើញរាល់ការជូនដំណឹង សកម្មភាព និងការបញ្ចេញមតិយោបល់ផ្សេងៗ ដោយផ្ទាល់នៅលើផ្ទាំងឆានែលដែលខ្លួនកំពុងទស្សនាតែម្តង ដោយមិនចាំបាច់ចាកចេញទៅកាន់ផ្ទាំងដំណឹងខាងក្រៅដូចមុនឡើយ។

លោកអ្នកអាចចូលទៅកាន់ App Store នៅលើទូរស័ព្ទដៃ iPhone ដើម្បីធ្វើការអាប់ដេតកម្មវិធី CoolApp ទៅកាន់ Version 73.0 បានដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ដ៏ទំនើប និងងាយស្រួលជាងមុន។

Please download:
https://downloads.coolapp.com.kh