FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសសេណេហ្គាល មកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៨

12-11-2026 16:31

(កណ្តាល)៖ លោក Cheikh NIANG រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសេណេហ្គាល់ (Senegal) បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៨ ដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសជាសមាជិក និងសង្កេតការណ៍ជុំវិញពិភពលោក ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា សេណេហ្គាល់ និងកម្ពុជា មានចំណងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៅក្នុងមហាគ្រួសារហ្វ្រង់កូហ្វូនី ដោយអតីតប្រធានាធិបតីទី១ នៃសាធារណរដ្ឋសេណេហ្គាល់ លោក ឡេអូប៉ូល សេដារ សេងហ្គ័រ (Léopold Sédar Senghor) និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សុទ្ធសឹងជាបិតាស្ថាបនិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)៕