FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

12-11-2026 15:14

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គម ដោយស្វាគមន៍ លោក Paul Kagame ប្រធានាធិបតីរវ៉ាន់ដា និងភរិយារបស់លោក គឺលោកស្រី Jeannette Kagame ដែលបានមកដល់កម្ពុជាមុននេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចនាយករដ្ឋមន្ត្រី បានជូនពរ លោកប្រធានាធិបតី និងជំទាវទី១ ព្រមទាំងគណៈប្រតិភូ របស់ រវ៉ាន់ដា ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការងារ និងសូមប្រកបដោយការស្នាក់នៅដ៏រីករាយជាមួយនឹងអនុស្សាវរីយ៍ល្អៗនៅកម្ពុជា។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំហ្វ្រង់កូហ្វូនី ក៏មានការរៀបចំព្រឹត្តិការណ៍អមជាច្រើនរួមមាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំហ្វ្រង់កូតិច និងភូមិហ្វ្រង់កូនហ្វូនីផងដែរ។

កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋ ថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃអង្គការហ្វ្រង់កូហ្វូនី ទាំង៩០ប្រទេស៕