FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន

11-11-2026 22:07

(កំពង់ស្ពឺ)៖ ក្រោយសួរនាំព័ត៌មាន និងមានការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៥៖៥នាទីល្ងាចថៃ្ងទី​១១​ ខែវិច្ឆិកា​ ឆ្នាំ២០​២​៦​ មនុស្សជាច្រើននាក់ ជាពិសេសក្រុមយុវជន បាននាំគ្នាសម្រុកចូលក្នុងហាងលក់ខោអាវយីហោ​ «មេធីម»​ នៅ​ចំណុ​ច​តារែ​កទឹកត្នោត​ ជាប់ផ្លូវជាតិ​លេខ​៤​ ស្ថិតក្នុង​ភូមិសំណង់​ ស​ង្កាត់រកាធំ​ ក្រុងច្បារមន​ ខេត្ដកំពង់​ស្ពឺ។

​មូលហេតុដែលនាំឲ្យក្រុមយុវជនក្មេងៗ សម្រុកចូលហាងលក់ខោវអាវខាងលើ ក្រោយម្ចាស់ហាង «មេធីម» ឈ្មោះ សាន ចេក អាយុ២៨ឆ្នាំ ត្រូវបានម្ចាស់ប្រេន MN «NinNin» ឆាតតាម Tiktok ទិញអាវក្រណាត់ចំនួន៣០ និងអាវហ៊ូឌីចំនួន៣០ ចែកដល់ Fanៗក្នុងខេត្តកំពង់ស្ពឺ ដែលប្រើផលិតផលរបស់ខ្លួន។

ក្រោយទទួលបានការកម្មង់ទិញខោ និងអាវរួចហើយ ម្ចាស់ហាង «មេធីម» ក៏បានប្រកាសព័ត៌មាននេះដល់ក្រុម Fan របស់ ចែ Nin មកទទួលយកនៅហាងរបស់ខ្លួន ដោយគ្រាន់តែភ្ជាប់ជាមួយសំបកផលិតផលរបស់ចែ Nin។

ស្រាប់តែនៅល្ងាចថ្ងៃនេះ ក៏មានយុវជនក្មេងៗជាច្រើននាក់ បានសម្រុកចូលមកទទួលអាវ និងខោ រហូតចែកមិនទាន់ ហើយមិនអាចគ្រប់គ្រងចំនួនមនុស្សបានក៏កើតជាភាពចលាចល ច្របូកច្របល់ពេញទំហឹងតែម្តង ដោយខោអាវនៅក្នុងហាងជាច្រើន ត្រូវបានក្រុមយុវជនយករៀងៗខ្លួនទៅបាត់។

ក្រោយទទួលបានព័ត៌មាន និងភាពចលចលទាំងនេះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងហាង និងបានណែនាំឲ្យម្ចាស់ហាងកុំឲ្យមានសកម្មភាពបែបនេះកើតឡើងទៀត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ៕