រដ្ឋបាលខេត្តម៉ូស្គូ ត្រៀមជួយភ្ជាប់ទំនាក់ទំនងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងពាណិជ្ជករនិងពាណិជ្ជករ កម្ពុជា-រុស្ស៉ី (Video inside)
11-11-2026 16:41
(ភ្នំពេញ)៖ លោក អាឡិចសាន់ដ័រ ប្រធាននាយកដ្ឋានសហគ្រាស និងនវានុវត្តន៍ នៃរដ្ឋបាលខេត្តម៉ូស្គូ បានលើកឡើងថា លោកត្រៀមខ្លួនជាស្រេច ក្នុងការជួយភ្ជាប់ទំនាក់ទំនងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងពាណិជ្ជករនិងពាណិជ្ជករ កម្ពុជា-រុស្ស៊ី ដើម្បីឲ្យទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែកើនឡើង។
លោកលើកឡើងបែបនេះ ក្នុងបទសម្ភាសផ្តាច់មុខជាមួយ ភ្នាក់ងារ Fresh News ប្រចាំសហព័ន្ធរុស្ស៊ី លោក កែវ ពិសិដ្ឋ ក្នុងវេទិកាពាណិជ្ជកម្ម ពិភពលោក ឆ្នាំ២០២៦ រៀបចំចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា នៅឯ Lomonosov Cluster រដ្ឋធានីម៉ូស្កូ៕
ខាងក្រោមនេះជាវិដេអូ៖
