រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីស្តាប់កង្វល់ និងសំណូមពររបស់ពលរដ្ឋនៅស្រុកបរិបូណ៍
11-11-2026 16:34
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៍។
ក្នុងឱកាសនោះ លោក ស៊ីវ រុន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលជាយន្តការមួយសម្រាប់ពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រម ទាំងបង្កើនឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមបញ្ចេញមតិយោបល់លើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមានក្នុងមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់លើការយក ចិត្តទុកដាក់ស្តាប់មតិយោបល់ និងកង្វល់របស់ប្រជាពល រដ្ឋ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងដោះស្រាយបញ្ហាតាមសមត្ថកិច្ច ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ព្រ មទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោ លបំណងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តកន្លងមក ព្រមទាំងទិសដៅនិងផែនការអភិវឌ្ឍន៍បន្ត ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងចូលរួមក្នុងដំណើរ ការអភិវឌ្ឍមូលដ្ឋាន។
លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា វេទិការពេល នេះគឺធ្វើឡើងក្នុងគោលបំណ ងផ្សព្វផ្សាយពីសមិទ្ធផលការងាររដ្ឋបាលខេត្តកន្លងមក និងផែនការទិសដៅអភិវឌ្ឍន៍បន្ត។ លោកបានបន្តថា សំណើ សំណូមពរក្នុងពិធីនេះ គឺបាននាំមកនូវសក្តានុពលធំធេងដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរអង្គភាពពាក់ព័ន្ធដឹងច្បាស់ថា ភាពអសកម្មដើម្បីធ្វើការកែលម្អរឡើងវិញនាពេលខាងមុខ។ វេទិកានេះបង្ហាញពីវប្បធម៌ពិភាក្សាការ និងពីគណនេយ្យភាព តាមបែបនៅថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្រ បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារ ណ:ជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។
ចំពោះសំណួរ ចម្លើយ ជាលាយល័ក្ខអក្សរ និងផ្ទាល់មាត់ក្នុងអង្គវេទិការខាងលើនេះ ត្រូវបានគណ:ធិបតី និងមន្ទីរជំនាញធ្វើការបកស្រាយ និងសម្របសម្រួលជូនដល់ម្ចាស់សំណូមពរបានយ៉ាងទូលំទូលាយនិងច្បាស់លាស់ ដែលម្ចា ស់សំណួរមានជំនឿជឿជាក់ និងអាចទទួលយកបានផងដែរ៕









