គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសសមាជិកអង្គការ OIF
11-11-2026 15:40
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានធ្វើបទបង្ហាញជូនគណៈប្រតិ ភូនាំមុខមកពីបណ្តាប្រទេសសមា ជិកអង្គការ OIF ស្តីពីការត្រៀមរៀបចំ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មាការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគឡើងវិញក្នុងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់មេដឹកនាំ និងតំណាងប្រទេស និងរដ្ឋាភិបាលជាសមាជិក ពិភាក្សាអំពីបញ្ហាប្រឈម ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកំណត់អាទិភាពរួមសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី៕



























