ស្នងការនគរបាលខេត្តសៀមរាប ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០
11-11-2026 15:35
(សៀមរាប)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងកក់ក្តៅ ដើម្បីពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន៕
