ស្នងការនគរបាលខេត្តរតនគិរី ប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ និងអគារធ្វើការវរសេនាតូចការពារព្រំដែនគោកលេខ៦២៣ ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
11-11-2026 15:04
(រតនគិរី)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងកានគរបាលខេត្តរតនគិរី បានអញ្ជើញប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅ និងអគារធ្វើការ នៃទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៦២៣ ដែលជាអំណោយឧបត្ថម្ភថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍, លោកវរសេនីយ៍ស្នងការរង, លោកមេបញ្ជាការ-លោកមេបញ្ជាការរងវរការពារព្រំដែន ព្រមទាំងនាយនគរបាល-នាយនគរបាលរងជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអគារស្នាក់នៅមានទំហំ៤០៨ម៉ែត្រការ៉េ (មាន១២បន្ទប់) និងអគារធ្វើការទំ៣២០ម៉ែត្រការ៉េ (មាន៤បន្ទប់)៕







