FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងជនបរទេសជាច្រើននាក់ បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា FUNCTIONAL TRAINING

11-11-2026 14:37

(សៀមរាប)៖ នាល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងមានការចូលរួមពីសំណាក់ជនបរទេសជាច្រើននាក់ បានបន្តចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីហាត់កីឡា FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

អំឡុងពេលហ្វឹកហាត់នេះផងដែរ យើងក៍មានជាល្បែងចាប់សន្លឹកលេខ ដែលសន្លឹកលេខនីមួយៗ តម្រូវឱ្យអ្នកដែលចាប់បាន តំណាងអ្នកហាត់ប្រាណទាំងអស់គ្នា ត្រូវហាត់ទៅតាមចំនួនលេខដែលបង្ហាញនៅក្នុងសន្លឹកលេខនោះ ។

កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ល្ងាចថ្ងៃអង្គារ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខែ្មរ និងបរទេស ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាព តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ៕

ទស្សនាវិដេអូ៖ (ចុចទីនេះ)