FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រៃវែង សម្តែងការសោកស្តាយចំពោះមរណភាពសិស្ស ៥រូប ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សធ្លាក់ស្រះ

10-11-2026 21:58

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់ក្មួយៗសិស្សានុសិស្សចំនួន ៥រូប ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់អាយុជីវិត។ ឧបទ្ទវហេតុដ៏រន្ធត់នេះ បានកើតឡើងចំពោះសិស្សានុសិស្សស្រីៗ ដែលមានអាយុចន្លោះពី ១២ ទៅ ១៤ឆ្នាំ រស់នៅក្នុងភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ លោក សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តទាំងអស់ បានសម្ដែងនូវសមានទុក្ខ និងការសោកស្ដាយឥតឧបមា ចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃទាំងនេះ។ ការបាត់បង់នេះមិនត្រឹមតែជាការឈឺចាប់របស់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិទាំងមូលផងដែរ។

រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធក្មួយៗសិស្សានុសិស្សទាំង ៥រូប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហេតុការណ៍ដ៏សោកសៅនេះ ជាការដាស់តឿនដល់សាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ៕