FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីនគរបាលចរាចរណ៍ខេត្តបាត់ដំបង ចុះអប់រំណែនាំ អ្នកបើករថយន្តដឹកសិស្សសាលា ចូលរួមកាត់បន្ថយ និងបញ្ចៀសហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ណាមួយដោយយថាហេតុ

10-11-2026 21:25

(បាត់ដំបង)៖ ក្រោយមានហេតុការណ៍រថយន្តឯកជនដឹកសិស្សសាលប៊ែលធី ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ចូលទឹកស្រះបណ្តាលឱ្យសិស្ស៥នាក់ស្លាប់ និងរបួសធ្ងន់ ស្រាល២១នាក់ នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់, កម្លាំងនគរបាលក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានចុះធ្វើការអប់រំណែនាំអ្នកបើកបររថយន្ត និងត្រួតពិនិត្យចំពោះមធ្យោបាយដឹកសិស្សនៅសាលារៀនឯកជន អន្តរជាតិបញ្ញាសាស្ត្រ ក្នុងក្រុងបាត់ដំបង។

ការងារនេះគឺជាការក្រើនរំលឹក ក៏ដូចជាការដាស់តឿនចំពោះថ្នាក់ដឹកនាំរបស់សាលារៀន ក៏ដូចជាអ្នកបើកបររថយន្តដែលដឹកសិស្សានុសិស្សប្រចាំថ្ងៃឱ្យយល់ដឹងបន្ថែមអំពីច្បាប់បានធ្វើការពិ និត្យលើបណ្ណបើកបរពិនិត្យឈៀក យានយន្ត ណែនាំដល់អ្នកបើកបរឱ្យគោរពសិទ្ធគ្នាក្នុងការបើកបរ ហាមវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហាមបើកបរស្ថិតក្រោមជាតិស្រវឹងគោរពភ្លើង ផ្លាកសញ្ញា បើកបរដោយត្រឹម ត្រូវតាមល្បឿនដែលបានកំណត់ហើយជាពិសេសគឺត្រូវយកចិត្តទុកពីសុវត្ថិភាពជាចម្បងដល់សិស្សានុសិ ស្សក្នុងការធ្វើដំណើរ។

ត្រូវចងចាំថាវាសនាក្មេងៗជាសិស្សានុសិស្សជាច្រើននៅជាប់ជាមួយអ្នកបើកបរដឹកពួកគាត់ ដូចនេះសូមអ្នកបើកបរដឹកសិស្សានុសិស្សទាំងអស់ត្រូវរក្សាស្មារតីឱ្យបានខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។

កិច្ចការនេះមន្រ្តីនគរបាលនឹងបន្តពិនិត្យចំពោះយានយន្តផ្សេងៗទៀតដែលធ្វើដំណើរឬធ្វើអាជីវកម្មដោយមានលក្ខណៈកែច្នៃឬមិនសមស្របតាមលក្ខណៈបច្ចេកទ្ទេស ដោយធ្វើការអប់រំណែនាំ ឬឈានទៅអនុវត្តវិធានការបន្តតាមនីតិវិធីច្បាប់៕