FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

10-11-2026 19:00

(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃអង្គារ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញការព្រួយបារម្ភខ្លាចប្រទេសកម្ពុជាលើកយកបញ្ហាវិវាទព្រំដែនទ្វេភាគី មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នាពេលខាងមុខនៅរាជធានីភ្នំពេញ ដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានចេញមុខអំពាវនាវកុំឱ្យកម្ពុជាលើកយកបញ្ហានេះមកដាក់ក្នុងកិច្ចពិភាក្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod English នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកជាច្រើន រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឱកាសនោះផងដែរ៕