នៅសល់តែ ៥ ថ្ងៃទៀតប៉ុណ្ណោះ! ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) នឹងចាប់ផ្តើមហើយ!
10-11-2026 16:26
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។
កាលបរិច្ឆេទ៖ ថ្ងៃទី១៤–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A–F រាជធានីភ្នំពេញ។
សូមអញ្ជើញចូលរួមទាំងអស់គ្នា! កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ជួបជាមួយអ្នកជំនាញ និងស្វែងរកឱកាសសហការថ្មីៗក្នុងវិស័យឌីជីថល។
ជួបគ្នានៅ FrancoTech 2026!
