FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ (Video inside)

10-11-2026 15:32

(កណ្ដាល)៖ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសោនាដកម្មមួយបានកើតឡើងនៅលើដងផ្លូវ ដោយរថយន្ដឯកជនដឹកសិស្សសាលាប៊ែលធី គេចម៉ូតូរេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បានឆក់យកជីវិតសិស្សស្រីៗចំនួន៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២១នាក់។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងអណោចអធ័មបំផុតនេះ បានបង្កនូវក្ដីសោកសង្រេងយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក៏ព្រោះតែអ្នកជួបហេតុការណ៍ គឺសុទ្ធតែជាសិស្សសាលាដែលទើបធ្វើដំណើរចាកចេញពីផ្ទះតាមរថយន្ដរួមគ្នា ដើម្បីទៅក្រេបយកចំណេះដឹង ប៉ុន្ដែបែរជាជួបគ្រោះអកុសលគ្រាដែលការធ្វើដំណើរនេះ នៅសល់ប្រមាណ១គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងដល់សាលារៀនរបស់ពួកគេ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់អំពីហេតុការណ៍ដែលបានកើតឡើង គឺរថយន្ដម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ (២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង រេចង្កូធ្លាក់ទឹកស្រះនៅខាងស្ដាំផ្លូវ។

ក្នុងរថយន្ដនោះ មានអ្នករួមដំណើរសរុបចំនួន២៦នាក់ (ប្រុស១២នាក់ ស្រី១៤នាក់) ដែលសុទ្ធតែជាសិស្សសាលាប៊ែលធី សាខាព្រែកតាមាក់។ ពួកគេជិះក្នុងរថយន្ដនេះរួមគ្នាចេញពីផ្ទះនៅស្រុកពារាំង ដើម្បីទៅសិក្សានៅសាលាប៊ែលធីសាខាព្រែកតាមាក់។

បន្ទាប់ពីរថយន្ដធ្លាក់ចូលទឹកភ្លាម ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រួមជាមួយកម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ប៉ុន្ដែអកុសលមានក្មេងស្រីចំនួន៥នាក់ មិនអាចសង្គ្រោះបានដោយលង់ទឹកស្លាប់ ខណៈ៣នាក់រងរបួសធ្ងន់ (ស្រីម្នាក់) និងរងរបួសស្រាលចំនួន១៨នាក់ (ស្រី៨នាក់)។

នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយមន្ដ្រីជំនាញបច្ចេកទេសកោសល្យវិច័យ និងអង្គភាពការពារកុមារ (CPU-Child Protection Unit) បានចុះទៅពិនិត្យនៅកន្លែង កើតហេតុតាមនីតិវិធី។ ដោយឡែក សម្រាប់អ្នកបើកបរមិនបានរត់គេចឡើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើតេស្តរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-) ធ្វើតេស្តជាតិអាល់កុលលទ្ធផល 0,000mg/L ដើម្បីបន្តនីតិវិធី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបររថយន្ដបង្កបើកបរល្បឿនលឿន ស្របពេលដែលមានម៉ូតូឆ្លងកាត់ផ្លូវ ហើយរថយន្តបើកបរគេចទៅស្ដាំខ្វះការប្រុងប្រយ័ត្ន។

សិស្សានុសិស្សទាំង២៦នាក់ ដែលជិះក្នុងរថយន្ដខាងលើរួមមាន៖

*ទី១៖ ឈ្មោះ សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់) (កូនអធិការនគរបាលស្រុកពារាំង ខេត្តព្រៃវែង លោក ស៊ុំ សីហា)
*ទី២៖ ឈ្មោះ ថៃគឹម សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ
*ទី៣៖ ឈ្មោះ ស្រៀង សុវត្តី ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)
*ទី៤៖ ឈ្មោះ មួន ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ
*ទី៥៖ ឈ្មោះ ស្រ៊ឹម មីស៊ាំង ភេទស្រី អាយុ១៣ឆ្នាំ
*ទី៦៖ ឈ្មោះ នុត ចាន់សុខវិវត្ត ភេទប្រុស អាយុ៩ឆ្នាំ
*ទី៧៖ ឈ្មោះ រ័ត្ន ប៉ូលីន ភេទប្រុស អាយុ៩ឆ្នាំ
*ទី៨៖ ឈ្មោះ ឡេង យូលី ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់)
*ទី៩៖ ឈ្មោះ អ៉ឹង តាយហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ
*ទី១០៖ ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ
*ទី១១៖ ឈ្មោះ លី នីតា ភេទស្រី អាយុ១១ឆ្នាំ
*ទី១២៖ ឈ្មោះ ម៉ៅ ឡុងនី ភេទស្រី អាយុ១២ឆ្នាំ
*ទី១៣៖ ឈ្មោះ អ៉ឹង រក្សា ភេទស្រី
*ទី១៤៖ ឈ្មោះ ហ័ង ពេជ្ររក្សា ភេទស្រី អាយុ៩ឆ្នាំ
*ទី១៥៖ ឈ្មោះ ម៉ា សុខណេង ភេទប្រុស អាយុ៩ឆ្នាំ
*ទី១៦៖ ឈ្មោះ អ៉ឹង អ៉ីម៉ី ភេទស្រី អាយុ១២ឆ្នាំ
*ទី១៧៖ ឈ្មោះ អ៉ឹង តាយប៊ូ ភេទប្រុស អាយុ១៤ឆ្នាំ
*ទី១៨៖ឈ្មោះ លីម ហ្គេកឆេង ភេទស្រី អាយុ៩ឆ្នាំ
*ទី១៩៖ ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១២ឆ្នាំ
*ទី២០៖ ឈ្មោះ ទៀង ចាន់ដែន ភេទប្រុស អាយុ១០ឆ្នាំ
*ទី២១៖ ឈ្មោះ ឃាង សុឃុន ភេទប្រុស អាយុ១៣ឆ្នាំ
*ទី២២៖ ឈ្មោះ គីម លីឈួង ភេទប្រុស អាយុ១០ឆ្នាំ
*ទី២៣៖ ឈ្មោះ លី ឆ័ង ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់)
*ទី២៤៖ ឈ្មោះ ឃាង ឈីងឈីង ភេទស្រី (ស្លាប់)
*ទី២៥៖ ឈ្មោះ ទៀង យូលីន ភេទប្រុស
*ទី២៦៖ ឈ្មោះ ទៀង ថុងសេង ភេទប្រុស។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពរបស់សិស្សានុសិស្សប៊ែលធី ចំនួន៥នាក់ ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ។

លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈគ្រប់គ្រងសាលា ក៏បានទៅសួរសុខទុក្ខកុមាររងគ្រោះដែលបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យគុន្ធបុប្ផាភ្នំពេញផងដែរ។

ក្រោយកើតហេតុ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប រួមទាំងលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងគណៈគ្រប់គ្រងសាលា បានអញ្ជើញទៅសួរសុខទុក្ខកុមាររងគ្រោះដែលបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យគុន្ធបុប្ផាភ្នំពេញផងដែរ៕