FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង

10-11-2026 09:48

(ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រទេសបារាំងនឹងរៀបចំ «ពន្លាជាតិបារាំង» នៅក្នុងភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយផ្តល់ជូននូវកម្មវិធីស្វែងយល់ ផ្លាស់ប្ដូរវប្បធម៌ និងជួបជុំគ្នារយៈពេលប្រាំថ្ងៃ។

ពន្លានេះនឹងទទួលស្វាគមន៍សាធារណជនគ្រប់វ័យ ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា តាមរយៈពិព័រណ៍អន្តរកម្ម បទពិសោធន៍ឌីជីថល និងសកម្មភាពផ្សេងៗដែលបង្ហាញពីវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពន្លាជាតិបារាំងត្រូវបានរៀបចំឡើងជាទីកន្លែងដ៏រស់រវើកមួយ ដែលផ្ដល់ឱកាសដល់សាធារណជនស្វង យល់ពីទិដ្ឋភាពផ្សេងៗនៃភាពជាដៃគូរវាងប្រទេសបារាំង និងកម្ពុជា។

ពន្លានេះបើកទទួលសាធារណជន គ្រប់មជ្ឈដ្ឋាន ដោយមានការតាំងពិព័រណ៍អន្តរកម្មជាបន្តបន្ទាប់ ដែលបែងចែកជាបីប្រធានបទសំខាន់ៗ រួម មាន វប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ ភាសាបារាំង និងឱកាសនៃការសិក្សា និងការផ្លាស់ប្ដូរបទ ពិសោធន៍នៅក្រៅប្រទេស ព្រមទាំងវិទ្យាសាស្រ្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈល្បែងកម្សាន្ត វីដេអូ ការតាំងពិព័រណ៍ និងធនធានឌីជីថល អ្នកទស្សនានឹងបានស្វែងយល់ពីកិច្ចសហការរវាង ប្រទេសទាំងពីរលើវិស័យជាច្រើន។ រាល់សកម្មភាព និងព័ត៌មានទាំងអស់នឹងមានជាភាសាបារាំង និង ភាសាខ្មែរ។

ក្នុងចំណោមបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ ពន្លាជាតិបារាំងនឹងបង្ហាញពីការរួមបញ្ចូលគ្នារវាងបច្ចេក វិទ្យាបញ្ញាសិប្បនិម្មិត និងមរតកតន្ត្រីខ្មែរ។ នៅក្នុងរម៉កដែលត្រូវបានរៀបចំតុបតែងជាពិសេស អ្នកទស្សនា នឹងមានឱកាសសន្ទនាជាមួយរូបតំណាងនិម្មិតដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ លោក ស៊ីន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានរបស់កម្ពុជា និងមានសំឡេងមាស ព្រមទាំង អាចសួរសំណួរផ្សេងៗទៅកាន់រូបតំណាងនេះពេញមួយរយៈពេលប្រាំថ្ងៃនៃកម្មវិធី។

ក្រៅពីនេះ ពន្លាជាតិបារាំងក៏នឹងមានការរៀបចំសកម្មភាពពិសេសៗ និងវត្ថុអនុស្សាវរីយ៍ជូនអ្នកទស្សនាផង ដែរ។ ទន្ទឹមនឹងនេះ កម្មវិធីរបស់ប្រទេសបារាំងនឹងនាំមកនូវព្រឹត្តិការណ៍ឥតគិតថ្លៃប្រមាណ ២០ នៅតាមទី តាំងផ្សេងៗ រួមមាន ភូមិហ្វ្រង់កូហ្វូនី វិទ្យាស្ថានបារាំងនៅកម្ពុជា សាលសន្និសីទចតុមុខ និងមហោស្រព The Last Stage Aquation។

កម្មវិធីទាំងនេះរួមមាន ការប្រគំតន្ត្រី សិក្ខាសាលា សន្និសីទ កិច្ចពិភាក្សា ការច្រៀងខារ៉ាអូខេជាភាសាបារាំង ការសម្តែងល្ខោន និងរបាំ ការបញ្ចាំងភាពយន្ត និងការតាំងពិព័រណ៍ផ្សេងៗ។

ក្នុងចំណោមកម្មវិធីលេចធ្លោទាំងនេះ ក៏មានការដំឡើងកន្លែងផ្តល់ទឹកស្អាតសម្រាប់ពិសា ដែលរៀបចំ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) នៅបរិវេណវត្តបទុមវត្តី ព្រមទាំងការសម្ពោធស្នាដៃគំនូរជញ្ជាំងខ្នាតធំមួយនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

លោក អូលីវីយេ រីឆ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ច ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសបារាំងនឹងប្រគល់តួនាទីជាប្រធានកិច្ចប្រជុំកំពូលនេះជូន ប្រទេសកម្ពុជាសម្រាប់អាណត្តិរយៈពេលពីរឆ្នាំខាងមុខ។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើចំណង មិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យអប់រំ ភាពចម្រុះនៃវប្ប ធម៌ ឱកាសសម្រាប់យុវជន សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈពន្លាជាតិបារាំង ប្រទេសបារាំងមានគោលបំណងបង្ហាញពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការ ដែលតភ្ជាប់វប្បធម៌ ចំណេះដឹង និងភាសា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ។

សាធារណជនទាំងអស់អាចចូលទស្សនាដោយសេរី ដើម្បីស្វែងយល់ ជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍ និងអប អរសាទរភាពជាហ្វ្រង់កូហ្វូនី នៅពន្លាជាតិបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ៕