FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ធ្វើជាម្ចាស់ផ្ទះវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ដើម្បីពិចារណា និងផ្លាស់ប្តូរយោបល់ជុំវិញវិទ្យាសាស្ត្រ សន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា

09-11-2026 22:09

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា (MEJS) និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំវដ្តវិទ្យាសាស្ត្រ ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១។

ព្រឹត្តិការណ៍នេះស្ថិតក្រោមព្រះរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព»។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ នឹងប្រមូលផ្តុំ ថ្នាក់ប្រធានស្ថាប័នឧត្តមសិក្សាស្រាវជ្រាវនានា តំណាងគ្រឹះស្ថានឧត្តមសិក្សា អ្នកស្រាវជ្រាវ និងដៃគូសហប្រតិបត្តិការ សាកលវិទ្យាល័យនានា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃឧត្តមសិក្សា ការស្រាវជ្រាវ និងវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីតំណាងមកពី ២៧ប្រទេស និងដែនដីនៃទ្វីបផ្សេងៗគ្នា រួមមាន៖ បារាំង, កាណាដា, ចិន, ឡាវ, វៀតណាម, កូរ៉េខាងត្បូង, ម៉ារ៉ុក, បេណាំង, ឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ, វ៉ានូទូ, នូវែល កាឡេដូនី, ទុយនីស៊ី, ជប៉ុន, សាធារណរដ្ឋកុងហ្គោ, សិង្ហបុរី, សេណេហ្គាល់, អ៊ីតាលី, បែលហ្ស៊ិក, សាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ, ប៊ូរុនឌី, កូតឌីវ័រ, បួគីណាហ្វាសូ, ហ្គាដេឡុប រវ៉ាន់ដា និងកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមអន្តរជាតិចំនួន ២១៧រូប ព្រមទាំងអ្នកចូលរួមជាតិ និងអន្តរជាតិ កំពុងរស់នៅក្នុងប្រទេសកម្ពុជាចំនួន ២៣៤រូប។ មានគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យឧត្តមសិក្សា និងការស្រាវជ្រាវចំនួន ១២៥ ចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានពីវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១៖