FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ

09-11-2026 17:34

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា យោធិនអាជីព និងយោធិនកាតព្វកិច្ច សុទ្ធតែមានតួនាទី និងភារកិច្ចក្នុងការបម្រើជាតិមាតុភូមិដូចគ្នា ដូច្នេះមិនត្រូវ ឬមានការរើសអើងរវាងយោធិនទាំងពីរឡើយ។

សម្ដេចមហាបវរធិបតី បានថ្លែងបន្ថែមថា ដូច្នេះសូមណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ច ក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។

ការលើកឡើងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទី និងការចូលរួមរបស់កងកម្លាំងយោធា ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុង​ឱកាសសម្ដេច អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ​ ក្នុង​ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា យោធិនកាតព្វកិច្ចអាចស្នើសុំចូលជារយោធិនអាជីពពេលចប់ តាមការវាយតម្លៃ ហើយអ្វីដែលដូចគ្នានោះគឺ រវាងយោធិនកាតព្វកិច្ច និងយោធិនអាជីប គឺភារកិច្ច និងការទទួលខុសត្រូវនៃយោធិន នៃកងយោធពលខេមរភូមិន្ទ ដូចគ្នាមិនត្រូវរើសអើងរឿងយោធិនកាតព្វកិច្ច និងយោធិនអាជីបឡើយ។ សម្រាប់កិច្ចការងារត្រូវគិតដូចគ្នា គិតយោធិកតព្វកិច្ចដូចជាពលទាហានមួយអីចឹងដែរ ដោយមិនត្រូវបែងចែកគ្នាឡើយ [......]។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមឲ្យបណ្ដាលកងឯកភាព ដែលមានយោធិនកាតព្វកិច្ចត្រូវទៅ គ្រប់មេបញ្ជារការទាំងអស់ ត្រូវអនុវត្តន៍គោលការណ៍បែបនេះ គឺគ្មានការរើសអើងជាដាច់ខាត។ យោធិននៃកងយោធពលខេមរភូមិន្ទតែមួយ សូមធ្វើឲ្យប្រាកដ និងច្បាស់លាស់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដូច្នេះយោធិនអាជីប យោធិនកាតព្វកិព្វដែលបានចូលធ្វើការត្រូវទទួលការគ្រប់គ្រង ការផ្ដល់ឱកាស និងការទទួលខុសត្រូវ ដូចគេដូចឯងទាំងអស់ នេះជាការធានា។ យើងមិនរៀបចំដើម្បីបំបែកសាមគ្គីភាព ឯកភាពផ្ទៃក្នុងនោះទេ ផ្ទុយទៅវិញបង្កើនកម្លាំងបង្កើនសាមគ្គីភាព និងបង្កើតនូវសហថាមពល នៃកងយោធពលខេមរភូមិន្ទ តាមរយៈការបង្កើនយោធិកតព្វកិច្ច ផ្ដល់ឱកាសដល់យោធិនមានឱកាសបម្រើកងទ័ព បម្រើជាតិ ក្នុងរយៈពេលខ្លី៕