FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុយ រី និងលោក សុខ លូ អញ្ជើញទទួលជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

09-11-2026 17:14

(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងសំណេះសំណាលសួរសុខទុក្ខជាមួយលោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងសហការី ដែលបានអញ្ជើញមកជួបអបអរសាទរ និងជូនពរចំពោះរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក អ៊ុយ រី និងលោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Tran Tuan Anh និងសហការី ដែលបានឆ្លៀតឱកាសដ៏មានអត្ថន័យនេះ ដើម្បីអញ្ជើញមកអបអរសាទរ និងជូនពរដល់រដ្ឋបាលខេត្តបាត់ដំបង។

ជាមួយគ្នានេះ លោក ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ព្រមទាំងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត៕