FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO ធនាគារវឌ្ឍនៈ៖ ២៤ឆ្នាំនេះ ធនាគារវឌ្ឍនៈ បានឈានដល់វ័យពោរពេញថាមពល និងមានភាពចាស់ទុំក្នុងការសម្រេចចិត្ត, បម្រើសេវាទូទាំងប្រទេសមាន ៤១សាខា និងទ្រព្យសកម្មជាង ៩០០លានដុល្លារ (Video inside)

09-11-2026 16:51

(ភ្នំពេញ)៖ លោក អេនតូនី ជីន អគ្គនាយកប្រតិបត្តិធនាគារវឌ្ឍនៈ (CEO Vattanac bank) តាមរយៈសុន្ទរកថាក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ នៃការបង្កើតធនាគារវឌ្ឍនៈ បានបញ្ជាក់ថា ឈានដល់វ័យ២៤ឆ្នាំនេះ ជាវ័យដែលពោរពេញដោយភាពរស់រវើក កម្លាំងថាមពល និងមហច្ឆិតា។

លោកថា ២៤ឆ្នាំនេះ ធនាគារវឌ្ឍនៈ បានឈានដល់វ័យដែលពោរពេញថាមពល និងមានភាពចាស់ទុំក្នុងការសម្រេចចិត្ត។ ចាប់ផ្តើមដំបូងមានសាខាតែមួយប៉ុណ្ណោះ តែរហូតដល់សព្វថ្ងៃនេះធនាគារកំពុងបម្រើសេវាទូទាំងប្រទេសកម្ពុជា ដែលមានសាខាងសរុប៤១សាខា និងមានទ្រព្យសកម្មសរុបជាង ៩០០លានដុល្លារអាមេរិក។

លោកសង្កត់ធ្ងន់ថា «បេសកកម្មរបស់ ធនាគារវឌ្ឍនៈ មិនប្រែប្រួលឡើយ គឺបម្រើសេវាជូនប្រជាជនប្រកបដោយទំនុកចិត្តខ្ពស់ និងគាំទ្រដល់សេដ្ឋកិច្ច យ៉ាងពិតប្រាកដ»៕

សូមស្តាប់វីដេអូទាំងស្រុង៖