FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សស្រីមួយក្រុម ប្រើហិង្សាលើមិត្តរួមថ្នាក់ម្នាក់នៅវិទ្យាល័យស្វាយរៀង ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់

09-11-2026 16:15

(ស្វាយរៀង)៖ ថ្មីៗនេះ នៅវិទ្យាល័យស្វាយរៀង មានករណីទំនាស់រវាងសិស្ស និងសិស្សឈានដល់អំពើហិង្សា កាលពីទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបន្ទប់ថ្នាក់ទី 7A ដែលសិស្សស្រីមួយក្រុម បានព្រួតបើហិង្សាលើមិត្តរួមថ្នាក់ម្នាក់ ហើយត្រូវបានគេបង្ហោះចែកចាយយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម ត្រូវបានសម្របសម្រួលបញ្ចប់។

តាមសេចក្តីបំភ្លឺរបស់វិទ្យាល័យស្វាយរៀង បានបញ្ជាក់ថា លោកគ្រូនាយក និងក្រុមប្រឹក្សាវិន័យរបស់សាលា បានចាត់វិធានការភ្លាមៗ ដោយបានសហការស្រាវជ្រាវ និងហៅសិស្សពាក់ព័ន្ធទាំងអស់មកសាកសួរ អប់រំណែនាំ និងដោះស្រាយតាមបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនរួចរាល់ហើយ។ សាលាបានអនុវត្តវិធានការវិន័យយ៉ាងតឹងរ៉ឹងចំពោះសិស្សដែលប្រព្រឹត្តខុស ដើម្បីជាមេរៀន និងទប់ស្កាត់កុំឱ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មីម្តងទៀត។

វិទ្យាល័យស្វាយរៀង ក៏បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាបញ្ឈប់រាល់ការបង្ហោះចែកបន្តនូវវីដេអូ ឬព័ត៌មានពាក់ព័ន្ធនឹងករណីនេះ៕