បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ប្រទេសតូច គ្មានឱកាសក្នុងការធ្វើខុសផ្នែកទំនាក់ទំនងអន្តរជាតិឡើយ! (Video inside)
09-11-2026 15:35
(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានឲ្យដឹងថា នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ ជាពិសេសនៅក្នុងកាលៈទេសៈដែលមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ កម្ពុជា ក៏ដូចជាប្រទេសតូចៗផ្សេងទៀត មិនមានឱកាសក្នុងការសម្រេចចិត្តខុស ផ្នែកទំនាក់ទំនងអន្តរជាតិឡើយ។ ប៉ុន្តែលោកបណ្ឌិតជឿថា ការអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១ និងមាត្រា ៥៣ ដែលបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










