FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សង្រ្គាមលោកមិនអាចកើតឡើង ប៉ុន្តែព្យុះសង្ឃរាពហុវិបត្តិកំពុងកើតនៅលើពិភពលោក (Video inside)

09-11-2026 15:27

(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានលើកឡើងថា បើទោះជាមានការព្យាករណ៍មួយចំនួនថា សង្រ្គាមលោកលើកទី៣ មិនអាចកើតឡើងក៏ពិតមែន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះព្យុះសង្ឃរាពហុវិបត្តិកំពុងកើតនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាងនេះទៅទៀត មានភាពតានតឹងផ្នែកសង្រ្គាមប្រូកស៊ី (Proxy War) មានការកើនឡើងជាលំដាប់ ស្របជាមួយការប្រែប្រួលអាកាសធាតុក៏កាន់តែបង្កផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែខ្លាំងផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖