FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តកណ្តាល រៀបចំពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦

09-11-2026 14:10

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំមីទ្ទីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ នៅសាលពិព័រណ៍អចិន្ត្រៃយ៍មាត់ទន្លេ ក្រុងតាខ្មៅ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ.

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាស្នាព្រះហស្ថ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងជូនជាតិមាតុភូមិវិញ។ ព្រមជាមួយគ្នានេះ ក៏ជាការរំលឹកខួបនៃការបង្កើតឡើងនូវកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន៕