FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត រៀបចំពិធីផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជនអាហារូបករណ៍ អ.ម.ត ឆ្នាំសិក្សា២០២៦-២០២៧

09-11-2026 13:59

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា២០២៦-២០២៧។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកគណៈកម្មាធិការអាហារូបករណ៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ អ.ម.ត និងតំណាងអង្គភាពពាក់ព័ន្ធកិច្ចការអាហារូបករណ៍។

ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាការឆ្លើយតបទៅនឹងទស្សនៈវិស័យ និង ចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងនិតិវិធីស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែសំដៅធានាឱ្យបានថាបេក្ខជនគ្រប់រូបទទួលបានឱកាសស្មើៗគ្នាផ្អែកលើសមត្ថភាព និងលក្ខខណ្ឌវិនិច្ឆ័យពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាពនៃដំណើរការប្រតិបត្តិការអាហារូបករណ៍៕