ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាល អាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែវិច្ឆិកា៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១៩នាក់
09-11-2026 07:57
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ឃាត់ខ្លួន១៩នាក់។
* ករណីជូញដូរ ១ករណី ឃាត់ខ្លួន១២នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៥ករណី ឃាត់ខ្លួន៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨៤២ករណី ឃាត់ខ្លួន២៦៦៧៦នាក់ (ស្រី១៧៧២នាក់)៕
