FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូរសារធាតុញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបញ្ជូនទៅតុលាការ

08-11-2026 18:16

(កំពង់ឆ្នាំង)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានបទបញ្ជាពីលោកវីរៈសេនីយ៍ឯក សេង វិច្ឆិកា និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបករណីបទល្មើសប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានជាបន្តបន្ទាប់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១៖៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះ ថាមានករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបានជនសង្ស័យ ៣នាក់ភ្លាមៗ។

ប្រតិបត្តិការនេះដោយមានការចូលរួមពីកម្លាំងអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្រុកទឹកផុស, អាវុធហត្ថស្រុកកំពង់ត្រឡាច,អាវុធហត្ថស្រុកសាមគ្គីមានជ័យ,និងស្នាក់ការសន្តិសុខលេខ៥០០ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះបង្ក្រាបបាននៅចំណុចរោងចក្រ(ហូរ៉ាយសិន)ស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្ថុតាងដែលត្រូវបានចាប់យកម្សៅប្រាំពណ៌ សថ្លា សង្ស័យម៉ាទឹកកកចំនួន៤កញ្ចប់ មានទម្ងន់១១. ៧២ក្រាម(ថ្លឹងទាំងសំបកវេចខ្ចប់) ម៉ូតូចំនួន ២គ្រឿង,ទូរសព្ទដៃចំនួន៥គ្រឿង,កាំភ្លើងកែច្នៃចំនួន១ដើម(បាញ់គ្រាប់កង់)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបងខេត្តកំពង់ឆ្នាំងចាត់ការបន្ត៕