FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រឿង «សោកនាដកម្មភ្នំខ្មោច» ត្រូវបានផលិតកម្ម ប្រកាសព្យារពេលចាក់បញ្ចាំង ដើម្បីកែសម្រួលបច្ចេកទេស

08-11-2026 17:39

(ភ្នំពេញ)៖ ផលិតកម្ម LD Entertainment បានប្រកាសពន្យារពេលជាបណ្ដោះអាសន្ននូវការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំរឿង «សោកនាដកម្មភ្នំខ្មោច» ដែលគ្រោងនឹងចេញផ្សាយនាពេលខាងមុខ។ ការសម្រេចចិត្តនេះ គឺដើម្បីធានាបាននូវគុណភាពខ្ពស់បំផុតសម្រាប់ទស្សនិកជន។

ការចេញមកបញ្ជាក់បន្ថែមបែបនេះរបស់ផលិតកម្ម LD Entertainment បានធ្វើឡើងបន្ទាប់ពីការមានជជែកវែកញ៉ែកតាមបណ្តាញសង្គមជុំវិញការមិនចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំរឿង «សោកនាដកម្មភ្នំខ្មោច» នេះតាមការកំណត់ថា ដោយសារតែមានគំរាបណាមួយជាដើមនោះ។

ម្ចាស់ផលិតកម្ម LD Entertainment បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា យើងខ្ញុំបានសម្រេចពន្យារពេលក្នុងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «សោកនាដកម្មភ្នំខ្មោច» សិន មូលហេតុដោយសារយើងខ្ញុំត្រូវការកែសម្រួលបច្ចេកទេសមួយចំនួនដើម្បីលើកកម្ពស់គុណភាពភាពយន្តនេះឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ មុននឹងចាក់បញ្ចាំង»។

ការកែសម្រួលបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ផលិតកម្ម ដើម្បីផ្ដល់ជូននូវបទពិសោធន៍ទស្សនាដ៏ល្អឥតខ្ចោះ និងបំពេញតាមការរំពឹងទុករបស់មហាជន។ ផលិតកម្មសង្ឃឹមថា ទស្សនិកជននឹងយោគយល់ចំពោះការពន្យារពេលនេះ និងរង់ចាំទស្សនាខ្សែភាពយន្តដែលមានគុណភាពខ្ពស់នាពេលខាងមុខ៕