លោក សុខ សូកាន ដឹកនាំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង១២ នៅស្រុកគិរីវង់ ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង
08-11-2026 10:43
(តាកែវ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សស្រុកគិរីវង់ និងឃុំទាំង១២ បានសហការគ្នារៀបចំកិច្ចប្រជុំបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង១២ ក្នុងស្រុកគិរីវង់ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់។
ក្នុងឱកាសនោះដែរ លោក វី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ក៏បានសង្កេតមើលដំណើរការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំកំពែង ស្រុកគិរីវង់ ផងដែរ។
បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវបានបំពេញគ្រប់លក្ខខណ្ឌស្របច្បាប់ យោងតាមមាត្រា ៣៥ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគោលការណ៍ណែនាំរបស់គណបក្ស ដោយមានកិច្ចប្រជុំពិគ្រោះពិភាក្សាគ្នារវាងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈអចិន្ត្រៃយ៍បក្សស្រុក ឃុំ ក្នុងការរៀបចំបញ្ជីបេក្ខជន កំណត់កាលបរិច្ឆេទ រៀបចំបញ្ជីអង្គបោះឆ្នោត និងគ្រប់គ្រងចាត់ចែងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិនៅតាមមូលដ្ឋាននីមួយៗ៕






































